កម្មវិធីផ្ដល់រង្វាន់វែបសាយផ្ទាល់ខ្លួនកម្ពុជា ឆ្នាំ២០០៧ លើកកម្ពស់ការទទួលព័ត៌មាន និងគំនិតច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា ក្នុងប្រជាធិបតេយ្យសេរីដែលនាំមកនូវការផ្លាស់ប្ដូរដ៏ប្រសើរ ១-សេចក្ដីផ្ដើម កម្មវិធីផ្ដល់រង្វាន់វែបសាយផ្ទាល់ខ្លួនកម្ពុជា គឺជាគំនិតផ្ដួចផ្ដើមដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា ដែលមានបំណងស្វែងរក និងជ្រើសរើសនូវអ្នកបង្កើតវែបសាយផ្ទាល់ខ្លួនល្អៗដើម្បីញ៉ាំងឲ្យអ្នកដទៃទៀតយកគំរូតាម។ រង្វាន់នឹងត្រូវផ្ដល់ជូនដល់វែបសាយ ដែលបង្ហាញពីការទទួលបាននូវព័ត៌មាន និងពីការច្នៃប្រឌិតបច្ចេកវិទ្យាដើម្បីឆ្លើយតបទៅនឹងការ ប្រកួតប្រជែង ក្នុងការអភិវឌ្ឍន៍ដែលកំពុងកើតមានឡើងដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាជនកំពុងរស់នៅក្នុង បរិបទ ប្រជាធិបតេយ្យសេរី ។ វាក៏ជាឱកាសក្នុងការអនុវត្ដន៍ធ្វើវែបសាយផ្ទាល់ខ្លួន និងបំផុសនូវគំនិតដល់អ្នកបង្កើតវែបសាយផ្ទាល់ខ្លួនបញ្ចោញឲ្យអស់សមត្ថភាពរបស់ពួកគេ។ តាមរយៈការលើកកម្ពស់ការទទួលបានព័ត៌មាន និងគំនិតច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាតាមរយៈការទទួលស្គាល់ ការចងក្រងជាឯកសារ និងការផ្សព្វផ្សាយនូវសកម្មភាពច្នៃប្រឌិតដែលល្អបំផុតនោះ ការផ្ដល់រង្វាន់វែបសាយផ្ទាល់ខ្លួននេះ និងចូលរួមចំណែកក្នុងការពង្រឹងប្រជាធិបតេយ្យសេរីនៅកម្ពុជា។ កម្មវិធីនេះសង្ឃឹមថានឹងបង្កើតនូវស្មារតីសុទិដ្ឋិនិយមដែលអ្នកបង្កើតវែបសាយផ្ទាល់ខ្លួនទាំងមូល ជាមួយនិងអង្គការសង្គមស៊ីវិល យុវជន និងស្ត្រី អាចធ្វើឲ្យមានរឿងប្រសើរកើតឡើង។ ២-វត្ថុបំណងនៃកម្មវិធីផ្ដល់រង្វាន់ កម្មវិធីនេះមានទិសដៅបង្កើតនូវដំណើរការជ្រើសរើស និងទទួលស្គាល់គំនិតផ្ដួចផ្ដើមរបស់អ្នកបង្កើតវែបសាយផ្ទាល់ខ្លួនទាំងឡាយ ដែលនាំមកនូវសេរីភាពនៃគំនិត និងព័ត៌មាន។ ជាងនេះទៅទៀត វាផ្ដល់ឲ្យនូវការកសាងសមត្ថភាពក្នុងការបង្កើតវែបសាយផ្ទាល់ខ្លួន ការប្រើប្រាស់ខ្មែរយូនីកូដ និងជំនាញសរសេរដល់ក្រុមគោលដៅដូចជា អង្គការក្រៅរដ្ឋាភិបាល យុវជន និងស្ដ្រីតាមរយៈការបកប្រែវែបសាយដែលឈ្នះទៅជាឯកសារដែលបង្ហាញពីវិធីធ្វើវែបសាយ ផ្ទាល់ ខ្លួន ល្អ បំផុត ។
៣-លក្ខខណ្ឌក្នុងការចូលរួម ១-កម្មវិធីផ្ដល់រង្វាន់វែបសាយផ្ទាល់ខ្លួន គឺជាការប្រកួតប្រជែងថ្នាក់ជាតិដ៏សំខាន់មួយ ដែលបើកចំហដល់អ្នកធ្វើវែបសាយផ្ទាល់ខ្លួន ដែលមានវែបសាយដែលបានដំណើរការ ដើម្បីដើរតួនាទីសំខាន់សម្រាប់ជីវិតរបស់ប្រជាជន និង សង្គម។ ២-ដើម្បីឈ្នះរង្វាន់នេះវែបសាយផ្ទាល់ខ្លួនទាំងឡាយត្រូវរៀបចំ និងដំណើរការដោយប្រជាជនកម្ពុជានៅក្នុងប្រទេស ហើយត្រូវមានដំណើរការបន្ដរហូតមកដល់បច្ចុប្បន្ន។ ៣-អ្នកបង្កើតវែបសាយផ្ទាល់ខ្លួនម្នាក់អាចដាក់វែបសាយផ្ទាល់ខ្លួនរបស់ខ្លួនលើសពីមួយទៅ កាន់ ការិយាល័យ កម្មវិធីផ្ដល់រង្វាន់វែបសាយផ្ទាល់ខ្លួនរបស់អង្គការវេទិកាទូទៅនៃកម្ពុជា ។ ៤-ពិសេស វែបសាយផ្ទាល់ខ្លួនទាំងនោះគួរតែអាចផ្លាស់ប្ដូរកែប្រែបាន។ ៤-ប្រភេទនៃការផ្ដល់រង្វាន់ ទាំងអ្នកដែលធ្វើវែបសាយផ្ទាល់ខ្លួនក្រោមមួយឆ្នាំ ទាំងអ្នកលើសពីមួយឆ្នាំ នឹងអាចមានឱកាសក្លាយជាអ្នកឈ្នះរង្វាន់។ រង្វាន់នេះចែកចេញជា ២ប្រភេទ គឺសម្រាប់អ្នកធ្វើវែបសាយតិចជាងមួយឆ្នាំ និងអ្នកដែលបានធ្វើលើសពីមួយឆ្នាំ។ អ្នកឈ្នះរង្វាន់ទាំង ២ប្រភេទនេះនឹងទទួលបានរង្វាន់នៃឧត្ដមភាព ឬរង្វាន់គុណូបការ។ +រង្វាន់នៃឧត្ដមភាព អ្នកឈ្នះរង្វាន់នឹងត្រូវជ្រើសរើសដោយផ្អែកទៅលើសារប្រយោជន៍នៃព័ត៌មាន និងគំនិតច្នៃប្រឌិតលើវែបសាយផ្ទាល់ខ្លួនរបស់ពួកគេ ដោយយោងទៅលើការរចនាវែបសាយ គុណភាពនៃអត្ថបទនិងព័ត៌មាន ចំនួនអ្នកទស្សនា និងយោបល់របស់ពួកគេ។ +រង្វាន់គុណូបការ រង្វាន់នេះនឹងត្រូវផ្ដល់ឲ្យដល់វែបសាយផ្ទាល់ខ្លួនណាដែលមិនបានឈ្នះ តែបានចូលដល់វគ្គចុងក្រោយថ្នាក់ជាតិ។ ៥-លក្ខខណ្ឌក្នុងការជ្រើសរើសអ្នកឈ្នះរង្វាន់ វែបសាយដែលបានដាក់ប្រកួតប្រជែងនៅក្នុងកម្មវិធីនេះ នឹងត្រូវវាយតម្លៃតាមបែបបទដូចខាងក្រោមៈ ១-ការរចនា និង រូបរាង វែបសាយៈ ភាពទាក់ទាញរបស់វែបសាយតាមរយៈពណ៌វែបសាយ ពណ៌អក្សរ។ល។ ២-ខ្លឹមសារ អត្ថបទ និងព័ត៌មានៈ ប្រភេទនៃព័ត៌មាន ជំនាញសរសេរ ចំនួនព័ត៌មាន ឬអត្ថបទដែលបានបង្ហោះផ្សព្វផ្សាយ ប្រភពនៃព័ត៌មានដែលយកមកប្រើក្នុងការសរសេរ និងផ្សព្វផ្សាយ ក្រមសីលធម៌ និងការរួមចំណែករបស់វាក្នុងការផ្ដល់ចំណេះដឹងដល់អ្នកប្រើប្រាស់ដទៃទៀត។ វែបសាយដែលឈ្នះត្រូវមានខ្លឹមសារដែលសរសេរបានល្អ ងាយយល់ មានបញ្ចូលអត្ថបទថ្មីៗ មានតម្លាភាព និងអាចជឿទុកចិត្ដបាន។ វែបសាយផ្ទាល់ខ្លួនដែលសរសេរជាភាសាខ្មែរមានឱកាសច្រើនក្នុងកម្មវិធីនេះ។ ៣-ចំនួនអ្នកទស្សនា និងអត្ថបទដែលចុះផ្សាយៈ ចំនួនអ្នកទស្សនា ចំនួនយោបល់របស់អ្នកទស្សនា ឬព័ត៌មានដែលចែករំលែកនៅក្នុងវែបសាយរវាងម្ចាស់វែបសាយ និងអ្នកទស្សនា ប្រភេទនៃព័ត៌មានដែលបានមើល និងចំនួនវែបសាយដែលភ្ជាប់ទំនាក់ទំនងជាមួយ។ ៦-ការដាក់ពាក្យ ១-អ្នកធ្វើវែបសាយផ្ទាល់ខ្លួនដែលចាប់អារម្មណ៍ចង់ចូលរួមក្នុងកម្មវិធីនេះ ត្រូវបំពេញពាក្យដែលអាចរកបាននៅការិយាល័យផ្ដល់រង្វាន់ Blog របស់អង្គការវេទិកាទូទៅនៃកម្ពុជា ឬតាមរយៈអាសយដ្ឋានវែបសាយ www.openetwork.info ។ ២-អ្នកដាក់ពាក្យទាំងអស់ត្រូវប្រគល់បែបបទដែលបានបំពេញរួចរបស់ខ្លួនទៅការិយាល័យប្រគល់រង្វាន់ Blog របស់អង្គការវេទិកាទូទៅនៃកម្ពុជា។ ៣-ពាក្យដែលបានបំពេញរួចត្រូវប្រគល់ឲ្យការិយាល័យប្រគល់រង្វាន់ Blog របស់អង្គការវទិកាទូទៅនៃកម្ពុជា ។ ៧-ដំណើរការជ្រើសរើស ១-ផ្នែកប្រគល់រង្វាន់នឹងធ្វើការជ្រើសរើសដំបូងដោយផ្អែកលើការបំពេញពាក្យ និងការឆ្លើយតបទៅនឹងលក្ខន្ដិកៈរបស់កម្មវិធី។ ផ្នែកប្រគល់រង្វាន់នឹងផ្ញើលិខិតផ្ដល់ព័ត៌មានដល់ម្ចាស់វែបសាយដែលបានជាប់ពិការជម្រុះជុំដំបូង។ ២-ក្រុមត្រួតពិនិត្យបច្ចេកទេសមួយរបស់គណៈកម្មការផ្ដល់រង្វាន់ Blog នៃអង្គការវេទិកាទូទៅនៃកម្ពុជា នឹងធ្វើការពិនិត្យវែបសាយផ្ទាល់ខ្លួនដែលបានដាក់មកប្រកួតប្រជែង។ គោលដៅនៃការពិនិត្យនេះគឺដើម្បីផ្ទៀងផ្ទាត់ជាមួយព័ត៌មានដែលបំពេញក្នុងពាក្យប្រកួតប្រជែង និងធ្វើការវាយតម្លៃស៊ីជម្រៅទៅលើវែបសាយដែលជាប់ពីការជម្រុះ។ បន្ទាប់ពីការពិនិត្យ វែបសាយផ្ទាល់ខ្លួនដប់ នឹងត្រូវជ្រើសរើសចូលជុំផ្ដាច់ព្រ័ត្រ។ វែបសាយទាំងដប់ត្រូវទទួលការយល់ព្រមពីគណៈកម្មការផ្ដល់រង្វាន់ Blog ។ ៣-អ្នកដែលឈ្នះការប្រកួតប្រជែងនឹងត្រូវអញ្ជើញអោយឧទ្ទេសនាម Blog របស់គេនៅក្នុងពិធីប្រគល់រង្វាន់។ ៨-ហេតុអ្វី និងអ្នកណាខ្លះគួរចូលរួមក្នុងកម្មវិធីនេះ? អ្នកធ្វើវែបសាយផ្ទាល់ខ្លួន (Bloggers) ទាំងអស់នៅក្នុងប្រទេសកម្ពុជាមានសិទ្ធិចូលរួមក្នុងកម្មវិធីនេះ។ ពួកគេនឹងឆ្លុះបញ្ចាំងពីបទពិសោធន៍ និងផលចំណេញដែលបានមកពីការធ្វើវែបសាយផ្ទាល់ខ្លួនពួកគេ។ នេះគឺព្រោះតែប្រទេសកម្ពុជាកំពុងអភិវឌ្ឍជាមួយបច្ចេកវិទ្យា និងការប្រកួតប្រជែង។ ការផ្ដល់រង្វាន់ Blog របស់អង្គការវេទិកាទូទៅនៃកម្ពុជា ត្រូវបានឧបត្ថម្ភក្រោមជំនួយដ៏សប្បុរសពី EED (Evangelischer Entwicklungsdienst) អង្គការវេទិកាទូទៅនៃកម្ពុជាគឺជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយ ដែលបានផ្ដល់សេវាប្រើប្រាស់អ៊ីម៉ែលដំបូងបំផុតក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៤។ អង្គការវេទិកានៃកម្ពុជាបានបង្កើតជំនាញក្នុងបច្ចេកវិទ្យាវែបសាយក៏ដូចជាការសរសេរ និងចែកចាយព័ត៌មាន។ គម្រោងដែលកំពុងដំណើរការបច្ចុប្បន្នរបស់អង្គការមានៈ ការស្រាវជ្រាវបច្ចេកវិទ្យា និងការពិភាក្សា វែបផតផលព័ត៌មានសហគមន៍ វែបផតផលការកាត់ទោសមេដឹកនាំខ្មែរក្រហម ព្រឹត្ដិបត្រព័ត៌មានសហគមន៍ និងការបណ្ដុះបណ្ដាលធ្វើវែបសាយផ្ទាល់ខ្លួន (Blog) ។ សូមទំនាក់ទំនងមកៈ ផ្នែកផ្ដល់រង្វាន់ Blog របស់អង្គការវេទិកាទូទៅនៃកម្ពុជា លោក ឌឿក វិសាល អ្នកសម្របសម្រួលគម្រោងបណ្ដុះបណ្ដាល Blog (៨៥៥) ១៥ ៦៧៨ ៨៦៨
This e-mail address is being protected from spam bots, you need JavaScript enabled to view it
អង្គការវេទិកាទូទៅនៃកម្ពុជា
អាសយដ្ឋានៈ ផ្ទះលេខ ១៧ D សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ក្រុងភ្នំពេញ ទូរស័ព្ទលេខៈ (៨៥៥) ២៣ ២១២ ៦២៤ អ៊ីម៉ែលៈ
This e-mail address is being protected from spam bots, you need JavaScript enabled to view it
|